ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឱ្យលោក ង៉ូវ ម៉េងហ៊ាង និង កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាតំណាង Bamnang Group ចូលជួបសម្ដែងការគួរសម

21 Dec, 2024 10:16 AM | 4 weeks ago

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឱ្យលោក ង៉ូវ ម៉េងហ៊ាង និង កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាតំណាង Bamnang Group ចូលជួបសម្ដែងការគួរសម
 
 
 
 
នៅព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឱ្យលោក ង៉ូវ ម៉េងហ៊ាង និង កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាតំណាង Bamnang Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានលើកអំពីចក្ខុវិស័យរបស់ Bamnang Group ដែលមាន៥ផ្នែកសំខាន់ៗរួមមាន:
Bamnang Housing ផ្តល់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ ជាមួយនឹងការណែនាំដល់សិស្ស និស្សិត យុវជន និងអ្នកសិក្សា។
Bamnang Mentorship ផ្តល់ឱកាសក្នុងការបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់និស្សិតដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា និងបន្តការសិក្សានៅក្នុង Ivy League និងសាកលវិទ្យាល័យលំដាប់កំពូល។
Bamnang Academy មានវគ្គសិក្សាតាមអ៊ីនធឺណិតសម្រាប់អ្នកជំនាញវ័យក្មេងដើម្បីបង្កើនជំនាញរឹងរបស់ពួកគេ និងមានសន្និសីទទាំងក្នុងតំបន់និងអន្តរជាតិ។
Bamnang Shop គឺជាហាងលក់សម្ភារៈសិក្សាដែលមានដូចជាសៀវភៅ Productivity Planner និង Dotted Journal ដែលជួយលើកទឹកចិត្តអោយសិស្សានុសិស្សឲ្យ productive និងកំណត់គោលដៅផ្សេងៗ។
Bamnang Creative Innovation ជាភ្នាក់ងារទីផ្សារឌីជីថលដ៏ធំមួយនៅក្នុងតំបន់អាស៊ី ដែលអាចផ្តល់នូវទីផ្សារឌីជីថលនិងបច្ចេកវិទ្យាដែលទាន់សម័យ។
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលជាសហស្ថាបនិករបស់បំណង ក៍បានចែករំលែកពី ការសិក្សារបស់គាត់នៅសាកលវិទ្យាល័យ
Harvard សម្រាប់ជំនាញវិភាគគោលនយោបាយអប់រំ និងនៅសាកលវិទ្យាល័យ MIT នៅសហរដ្ឋអាមេរិកផងដែរ។
នាឱកាសនោះ ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏បានផ្ដាំផ្ញើរ និងផ្ដល់អនុសាសន៍ល្អៗបន្ថែមដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗអោយបន្តបេសកកម្មរបស់ខ្លួន ហើយសភាពាណិជ្ជកម្មនឹងនៅបន្ដគាំទ្រសកម្មភាពការងារល្អៗជានិច្ច។
Post details 1