កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
21 Dec, 2024 14:48 PM | 4 weeks ago
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private Sector Working Group Meeting " G " " Processing For Export and Export Facilitation " of G-PSF.
———
នៅរសៀលថ្ងៃពុធ ០៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកឯកជន និងមានវត្តមានផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីតំណាង សមាគមភស្តុភារកម្មកម្ពុជា(CLA), តំណាងក្រុមការងារ Tax Working Group (TWG), តំណាងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យា ឌីជីថល នៃកម្ពុជា, តំណាងក្រុមហ៊ុន ឌី អេច អិល អិចប្រេស ខេមបូឌា អិលធីឌី, តំណាងក្រុមហ៊ុន ឌីឡ័យធ៍ (ខេមបូឌា) ខូអិលធីឌី, តំណាងក្រុមហ៊ុន អឺនស៍ អ៊ែន យាំងខេមបូឌា, សភាមុខរបរ និងមីក្រូសហគ្រឆសកម្ពុជា, តំណាងសមាគមពាណិជ្ជករដឹកជញ្ជូន នឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា, តំណាងក្រុមហ៊ុន Wing Ying (Cambodia) Garment Factory Ltd., តំណាងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, និងសមាជិកសមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើបញ្ហាប្រឈម៖
១.ការធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើបញ្ហាប្រឈមដែលមានស្រាប់ពីកិច្ចប្រជុំកន្លងមក
២.កម្រៃបែបបទគយ (Custom Processing Fee-CPF) ចំពោះការនាំចេញមុខទំនិញផលិតផលកសិកម្ម
៣.Corn Grit and Corn Flour មិនមានឈ្មោះក្នុងតារាងពន្ធគយ និងកសិកម្ម រួមនិងបញ្ហាប្រឈម និងសំណូមពរនានាដែលលើកឡើងដោយសមាជិកសមាជិកាក្នុងអង្គប្រជុំ។
គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវពិនិត្យពិភាក្សាលម្អិតដោយសហប្រធានក្រុមការងារ មុននឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូក្រសួងពាក់ព័ន្ធសម្រាប់កិច្ចប្រជុំបន្ទាប់។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]