កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
19 Dec, 2024 09:53 AM | 1 month ago
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
Discussion meeting of the Committee of the working group coordination for the G-PSF mechanism.
-------------
នាវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារចំពោះកិច្ចផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន បានដឹកនាំសហប្រធានក្រុមការងារទាំង១៦ផ្នែកឯកជន និងលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណ:កម្មាធិការសម្របសម្រួលក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន (គ.ស.រ.ជ) នឹងទាំងមន្ត្រីគ្រប់លំដាន់ថ្នាក់នៃក.អ.ក ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ និងលេខាធិការដ្ឋានក្រុមការងារ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល ទាំង១៦ អនុវត្តក្រោមយន្តការនេះ និងតំណាងពី CAPRED ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើចំណុចសំខាន់ៗដែលបានស្នើនិងលើកឡើងដោយវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំនីតិវិធី សម្រាប់អនុវត្តរួមសម្រាប់ កិច្ចសហប្រតិបត្តិកាល្អ និងបន្តមានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ។ ជាពិសេសអង្គប្រជុំក៏បានធ្វើបទបង្ហាញ ស្តីពី (១). វឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, (២) ការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ នៃយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤, (៣). ធ្វើបច្ចុប្បន្នភាពលទ្ធផល និងដំណើការអនុវត្ត ក្រុមការងារតាមវិស័យផ្នែកឯកជន ក្រោមយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន។
កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងភាពទទួលខុសត្រូវខ្ពស់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]