សិក្ខាសាលាស្ដីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)”
27 Dec, 2024 10:39 AM | 1 month ago







*** ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មតាមបណ្ដាខេត្ត ចូលរួមក្នុងសិក្ខាសាលាស្ដីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” ***
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រៃវែង មណ្ឌលគិរី តាកែវ ស្វាយរៀង បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង កំពង់ចាម-មណ្ឌលគិរី កំពង់ធំ-ព្រះវិហារ ក្រចេះ-ស្ទឹងត្រែង-រតនគិរី និងសៀមរាប-ឧត្តរមានជ័យ បានចូលរួមក្នុងសិក្ខាសាលា ស្ដីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្កើនការយល់ដឹងរបស់អំពី RCEP និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងមួយនេះសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិស័យឯកជន។ ជារួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ពាណិជ្ជកម្មពហុភាគី និងជម្រុញសេដ្ឋកិច្ចអោយមានការអភិវឌ្ឍន៍។
