វេទិកាវិនិយោគនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ

27 Dec, 2024 09:55 AM | 3 weeks ago

វេទិកាវិនិយោគនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ
 
 
 
 
 
 
 
 
 
(ខេត្តព្រះសីហនុ)៖ វេទិកាវិនិយោគនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ
នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទីព្រឹក
ឧកញ៉ា តាន់ តាត់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា១០រូប ដែលអញ្ជើញមកពីសភាពាណិជ្ជកម្មខេត្តតាកែវ កំពង់ស្ពឺ និងមណ្ឌលគិរីចូលរួមក្នុងកម្មវិធីវេទិកាវិនិយោគនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។
ថ្លែងក្នុងវេទិកានាឱកាសនោះ ឯកឧត្តមគណអធិបតី បានលើកឡើងថា វេទិកាវិនិយោគនៅខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងក្របខណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការជួបជុំក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានសក្ដានុពលធំធេង នាពេលនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងខេត្តព្រះសីហនុ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និង អភិវឌ្ឍដ៏រស់រវើកមួយក្នុងក្របខណ្ឌអាស៊ាន។ មួយវិញទៀត ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យាជឿនលឿន ព្រមទាំងមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគហើយវេទិកាវិនិយោគនេះ ក៏ជាវេទិកាសម្រាប់ស្វែងរកកិច្ចសហការ ដែលត្រូវបានរៀបចំឡើងដោយសម្រួលដល់ការសន្ទនា ការពិភាក្សា និងការសាងសង់ទំនាក់ទំនង សម្រាប់កិច្ចសហការវិនិយោគផ្សេងៗ និងបានចែករំលែកនិងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រ សំខាន់ៗនៃរបៀវារ:ក្នុងវេទិការវិនិយោគនៅខេត្តព្រះសីហនុនេះ ដោយផ្តោតលើ វិស័យចំនួន៥: ១.ការផលិត ២.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៣.ភស្តុភារកម្ម និន្នាការកែច្នៃម្ហូបអាហារ ៤.ហិរញ្ញវត្ថុធនាគារ និងអចលនទ្រព្យ និង៥.កសិកម្ម និងការកែច្នៃម្ហូបអាហារ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងក្រុមការងារនឹងរង់ចាំជួបពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយថែមទៀតដម្បីសម្រេចនូវគោលដៅរួមគ្នា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឡើងថ្លែងថា សក្ដានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គឺមានច្រើន ដែលត្រូវជំរុញដោយការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម័្ពន្ធ ពាណិជ្ជកម្ម ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និង ឧស្សាហកម្ម។ ក្នុងន័យនេះ សូមលោក លោកស្រី ស្វែងយល់ពីសក្ដានុពលដ៏ធំដែលខេត្តព្រះសីហនុ អាចផ្ដល់ឲ្យសម្រាប់ការវិនិយោគ និងការស្វែងរកដៃគូសកហការ។ លើទិសដៅរយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងកំពុងបន្តប្រែក្លាយខេត្តព្រះសីហនុទៅជា ទីក្រុងអាស៊ាន និងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការអភិវឌ្ឍទីក្រុងប្រកបដោយចរីភាព គាំទ្រដោយ កម្លាំងពលកម្មដែលមានការប្រកួតប្រជែង សម្ថភាព និងមានភាពស្វាហាប់។ ជាមួយគ្នានេះវេទិកាវិនិយោគនៅខេត្តព្រះសីហនុលើកនេះ នឹងដើរតួនាទីជាវេទិកាសម្រាប់ការសន្ទនា និង ការផ្លាស់ប្ដូរចំណេះដឹង ដែលអនុញ្ញាតឲ្យវិនិយោគិនបង្ហាញពីគុណសម្បតិ្ត និងអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្ត របស់យើងខ្ញុំ។
ឯកឧត្តមសូមលើកទឹកចិត្តលោក លោកស្រីទាំងអស់ ចាប់យកអត្ថប្រយោជន៍ឱកាសនេះ ដើម្បីបង្កើតទំនាក់ទំនង ចែករំលែកបទពិសោធន៍របស់អ្នក និងចូលរួមតាមដែលអាចធ្វើទៅបាន ដើម្បីអនាគតនៃការវិនិយោគក្នុងខេត្តព្រះសីហនុ។ ការរួមចំណែករបស់វិនិយោគិនគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ខណៈដែលយើងខិតខំប្រឹងប្រែងបង្កើតបរិយាកាសសេដ្ឋកិច្ចមួយដែលរីកចម្រើន និងចរីភាព។
Post details 1