សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ
18 Dec, 2024 10:48 AM | 4 weeks ago
![សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ](https://cccbic.org/news/534-news.jpg)
![](/storage/photos/1660/December2024/470209906_1005577941610655_8828479686850769381_n.jpg)
![](/storage/photos/1660/December2024/470227044_1005577951610654_2231940178614698309_n.jpg)
![](/storage/photos/1660/December2024/470574061_1005578058277310_1225137586628279137_n.jpg)
![](/storage/photos/1660/December2024/470212454_1005584758276640_3518041313875942790_n.jpg)
![](/storage/photos/1660/December2024/470570152_1005578264943956_4423240706705864167_n.jpg)
![](/storage/photos/1660/December2024/470575822_1005577974943985_159734568483658780_n.jpg)
![](/storage/photos/1660/December2024/470564099_1005578031610646_293719108163918577_n.jpg)
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ
Consultation Workshop on Draft Declaration on Procurement Through Preferential Treatment.
————-
នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, ឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី១ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ" ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន បានអញ្ជើញចូលរួម "សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ" ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងបានចូលរួមធ្វើបទបង្ហាញ "ប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ" ដោយឯកឧត្តម ហួត វឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។
គោលបំណងជំរុញអោយមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសនេះ ដើម្បីមានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល រដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត និងបណ្តាក្រុមហ៊ុនពីវិស័យឯកជន។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
![Post details 1](https://cccbic.org/ads-banner/banner-1724050901.jpg)