កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា

18 Dec, 2024 10:23 AM | 1 month ago

កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
Discussion meeting on Cambodia's readiness to leave from the Least Developed Country status.
———
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន រួមនិង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម្ម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផ្សេងទៀត, តំណាងសមាគមធុរកិច្ចឯកជន និងអ្នកជំនាញការមកពីអង្គការ UNCTAD ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងទទួលធាតុចូលពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមនឹងផ្នែកឯកជន ក្នុងការត្រៀមខ្លួនចាកចេញប្រទេសអភិវឌ្ឍន៍តិចតួច និងដើម្បី កំណត់ទិសដៅគោលនយោបាយពាណិជ្ជកម្មស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការ UNCTAD ដើម្បីធ្វើការសិក្សាទៅលើការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដែលជាធាតុចូលយ៉ាងសំខាន់សំរាប់សសរស្តម្ភទី៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។
ជំនួបនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1