សិក្ខាសាលា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

18 Dec, 2024 09:56 AM | 1 month ago

សិក្ខាសាលា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
 
 
 
 
 
 
 
 
 
 
សិក្ខាសាលា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចូលរួមជាមួយសិក្ខាសាលា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ គោលបំណងនៃសិក្ខាសាលាគឺដើម្បើបង្កើនការយល់ដឹងរបស់អំពី RCEP និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងមួយនេះសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិស័យឯកជន។ ជារួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ពាណិជ្ជកម្មពហុភាគី និងជម្រុញសេដ្ឋកិច្ចអោយមានការអភិវឌ្ឍន៍។
Post details 1