រាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

18 Dec, 2024 09:20 AM | 3 days ago

រាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
 
 
 
 
 
 
 
 
រាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
Cambodia Launches Digital Platform For Onboarding Informal Economy
———
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសណ្ថាគារសុខាភ្នំពេញ, ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "គ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន អញ្ជើញចូលរួមក្នុង សម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងវត្តមានរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅក្នុងសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលនេ ក៏មានការចូលរួមផងដែរពីសំណាក់ ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, មន្ត្រីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងស្ថាប័នរដ្ឋ, តំណាងអងគទូតប្រចាំកម្ពុជា និងអភិបាលនៃគណៈអភិបាលខេត្តនានា១ និងសមាគម និងក្រុមហ៊ុនពីវិស័យឯកជន, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្នុងសុន្ទរកថាគន្លឹះសម្រាប់អង្គពិធី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃថ្នាលឌីជីថលនេះ ថាជាយន្តការផ្តល់អត្តសញ្ញាណផ្លូវការ សម្រាប់ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ "ការរៀបចំ និងដាក់ឱ្យដំណើរការ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។”
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងការសាទរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1