វេទិការដ្ឋ-ឯកជនលើកទី៥ ស្តីពី "ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន" ក្រោមប្រធានបទ "ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា"
17 Dec, 2024 10:42 AM | 4 weeks ago
![វេទិការដ្ឋ-ឯកជនលើកទី៥ ស្តីពី "ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន" ក្រោមប្រធានបទ "ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា"](https://cccbic.org/news/526-news.jpg)
![](/storage/photos/1660/December2024/470206831_1004087135093069_3885859173402413555_n.jpg)
![](/storage/photos/1660/December2024/470575118_1004085948426521_3894271331495088532_n.jpg)
![](/storage/photos/1660/December2024/470233324_1004086768426439_83941233247872367_n.jpg)
![](/storage/photos/1660/December2024/470244161_1004087228426393_6802318237387299613_n.jpg)
![](/storage/photos/1660/December2024/470227325_1004087178426398_6501475380522540804_n.jpg)
![](/storage/photos/1660/December2024/470600542_1004086075093175_6243460231675380927_n.jpg)
![](/storage/photos/1660/December2024/470230168_1004086135093169_5465593069277935432_n.jpg)
![](/storage/photos/1660/December2024/470573514_1004086215093161_4435124050844049213_n.jpg)
![](/storage/photos/1660/December2024/470193443_1004087331759716_6083510566865538879_n.jpg)
![](/storage/photos/1660/December2024/470502957_1004086295093153_3180388580356313635_n.jpg)
![](/storage/photos/1660/December2024/470229452_1004086525093130_6732997125159614913_n.jpg)
![](/storage/photos/1660/December2024/470562725_1004086588426457_5526483856674319918_n.jpg)
![](/storage/photos/1660/December2024/470562730_1004086468426469_3476196552420279223_n.jpg)
![](/storage/photos/1660/December2024/470239471_1004086728426443_8590146274941593049_n.jpg)
វេទិការដ្ឋ-ឯកជនលើកទី៥ ស្តីពី "ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន" ក្រោមប្រធានបទ "ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា"
Cambodia-Japan The 5th Publish-Private Platform for Urban Development under the theme of "Smart, Harmonious City"
———
នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមធ្វើបទបង្ហាញ ក្នុង វេទិការដ្ឋ-ឯកជនលើកទី៥ ស្តីពី "ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន" ក្រោមប្រធានបទ "ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា" ក្រោមអធីបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវត្តមាន ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសជប៉ុន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសជប៉ុន, មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មមកពីប្រទេសជប៉ុន, តំណាងក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមផ្នែកឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៦០០នាក់ផងដែរ។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកឯកជនក៏បានធ្វើបទបង្ហាញសង្ខេបទាក់ទងនឹងកិច្ចដំណើរការរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងអោយផ្នែកឯកជនតែមួយគត់
នៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការជំរុញការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។
តាមរយៈវេទិកានេះ អ្នកចូលរួមមកពីវិស័យឯកជន និងអ្នកជំនាញវិជ្ជាជីវៈនៃប្រទេសជប៉ុន និងប្រទេសកម្ពុជា នឹងមានឱកាសបន្ថែមទៀេតសម្រាប់ជំនួបធុរៈកិច្ច ដើម្បីពិភាក្សាជំរុញការវិនិយោគនៅកម្ពុជា ជាពិសេសជំរុញឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុនមកប្រទេសកម្ពុជាលើការអភិវឌ្ឍន៍នគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
![Post details 1](https://cccbic.org/ads-banner/banner-1724050901.jpg)