ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ​ លើកទី១៩ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោយបាយក្នុងយុគសម័យឌីជីថល"

16 Dec, 2024 13:13 PM | 5 days ago

ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ​ លើកទី១៩ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោយបាយក្នុងយុគសម័យឌីជីថល"
 
 
 
 
 
 
 
 
 
 
 
ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ​ លើកទី១៩ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោយបាយក្នុងយុគសម័យឌីជីថល"
Commemoration of the 19th National Day Against Human Trafficking 12 December "Cambodia is absolutely against all form and means of human trafficking in the digital era".
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលការអនុវត្តក្រុមការងារផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួ​មក្នុង ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ​ លើកទី១៩ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោយបាយក្នុងយុគសម័យឌីជីថល" ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, តំណាងអង្គទូតប្រចាំនៅកម្ពុជា, មន្ត្រីរាជការ, កងកម្លាំងមានសមត្ថកិច្ច, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្ស ដោយបានមកចូលរួមក្នុងកម្មវិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស» ដើម្បីគូសបញ្ជាក់ជាឱឡារិក អំពីការប្តេជ្ញាចិត្ត, សាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និង ពិភពលោក។
សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំរួមគ្នា ប្រឹងប្រែងការពារសុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និង មនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើ
ជួញដូរមនុស្សគ្រប់ទម្រង់, លើមនុស្សគ្រប់ភេទ, គ្រប់វ័យ, គ្រប់ស្ថានភាព និង គ្រប់ទីកន្លែង តាមរយៈការស៊ើបអង្កេត, ស្រាវជ្រាវ, បង្ក្រាប, ផ្តន្ទាទោសជនល្មើសដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម, ធ្វើអាជីវកម្មផ្លូវភេទ និង បទល្មើសដទៃទៀត។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1