ជំនួបពិភាក្សាការងារស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
16 Dec, 2024 12:55 PM | 5 days ago
ជំនួបពិភាក្សាការងារស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
Discussion meeting on Cambodia's readiness to leave from the Least Developed Country status.
———
នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ក្នុងអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាត្តិឱ្យ លោក Stefano INAMA ប្រធានផ្នែកកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃអង្គការ UNCTAD និងមន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម ចូលជួបពិភាក្សាការងារ ស្តីពីការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។
ជំនួបនេះមានគោលបំណងដើម្បីស្នើសុំធាតុចូលក្នុងការត្រៀមខ្លួនចាកចេញប្រទេសអភិវឌ្ឍន៍តិចតួច និងដើម្បី កំណត់ទិសដៅគោលនយោបាយពាណិជ្ជកម្មស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការ UNCTAD ដើម្បីធ្វើការសិក្សាទៅលើការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដែលជាធាតុចូលយ៉ាងសំខាន់សំរាប់សសរស្តម្ភទី៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។
ជំនួបនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]