គណៈប្រតិភូធុរកិច្ចអាមេរិកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

16 Dec, 2024 11:09 AM | 5 days ago

គណៈប្រតិភូធុរកិច្ចអាមេរិកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
គណៈប្រតិភូធុរកិច្ចអាមេរិកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិក ដែលដឹកនាំដោយ លោក គឹមឆា ហួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គណៈប្រតិភូធុរកិច្ចអាមេរិក ដែលកំពុងបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា នាពេលនេះ រួមមាន ក្រុមហ៊ុន មកពីវិស័យ បច្ចេកវិទ្យា កសិកម្ម អប់រំ និង ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ចអាមេរិក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទស្សនកិច្ចនេះ ថាជាការរួមចំណែកដ៏សំខាន់ដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា សង្កត់ធ្ងន់ថា អាមរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា ហើយអាមរិកក៏ជាដៃគូវិនិយោគដ៏ចម្បងរបស់កម្ពុជាផងដែរ។ ក្រុមហ៊ុនធំៗជាច្រើនរបស់អាមរិកបាននិងកំពុងវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានជម្រាបជូនគណៈប្រតិភូធុរកិច្ចអាមេរិកអំពីការអភិវឌ្ឍសេដ្ឋកិច្ច កាលានុវត្តភាព កម្លាំងពលកម្មវ័យក្មេង និងទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា។ អ្នកឧកញ៉ា ជំរុញលើកទឹកចិត្តធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីទាញយកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។
Post details 1