សិក្ខាសាលាចែករំលែកចំណេះដឹង និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអេស៊ីស៊ីអេ (ACCA Global)

12 Dec, 2024 10:50 AM | 1 week ago

សិក្ខាសាលាចែករំលែកចំណេះដឹង និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអេស៊ីស៊ីអេ (ACCA Global)

 
 
 
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាចែករំលែកចំណេះដឹង និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអេស៊ីស៊ីអេ (ACCA Global)
MOU signing ceremony between Non-Banking Financial Services Authority (FSA) and Association of Chartered Certified Accountants (ACCA).
———
នៅព្រឹកថ្ងៃច័ន្ធ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅអាគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអេស៊ីស៊ីអេ (ACCA Global) ក្រោមអធីបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាអគ្គលេខាធិការនាំអគ្គលេខាធិការដ្ឋាន អ.ស.ហ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី្នរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងវត្តមាន លោក Renjuth Varma នាយកអេស៊ីស៊ីអេប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រុមការងារអេស៊ីស៊ីអេ, តំណាងសមាគមផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
អេស៊ីស៊ីអេ
ពិធីនេះមានគោលបំណងដើម្បីជាការសហការគ្នាជាផ្លូវការរវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអេស៊ីស៊ីអេ (ACCA Global) ក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា ក៏ដូចជាបង្ហាញអំពីកិច្ចគាំទ្ររបស់ អេស៊ីស៊ីអេ ក្នុងការអភិវឌ្ឍន៍សម្ថតភាព​ និងស្ថាប័នផងដែរ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:១៥នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1