ពិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១

10 Dec, 2024 11:22 AM | 1 week ago

ពិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១
 
 
 
 
 
 
 
ពិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១
The 1st Cambodian Aquaculture Exhibition.
———
នៅល្ងាចថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ក្នុងបរិវេណផ្សាររាត្រី សាន់សាញ, ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាអនុប្រធាននៃគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ក្រោមអធីបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍, វារីវប្បករ អ្នកចិញ្ចឹម និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ពិធីនេះមានគោលបំណងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម - វារីវប្បករអ្នកផលិតពូជ សហគ្រាសកែច្នៃ និងអ្នកប្រើប្រាស់ ព្រមទាំងបង្កើនការយល់ដឹងដល់សាធារណជនអំពីគុណភាពផលវារីវប្បកម្មរបស់កម្ពុជា តាមរយៈការតាំងបង្ហាញផល ផលិតផលវារីវប្បកម្មស្រស់និងកែច្នៃ ធាតុចូលវារីវប្បកម្ម ការភ្លក្ស រសជាតិម្ហូបដែលចម្អិនពីត្រីចិញ្ចឹម និងការចែករំលែកព័ត៌មានអំពីវិធីសាស្ត្រផលិតផងដែរ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៧:០០នាទីយប់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1