សន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជាលើកទី១៤ និងពិធីតាំងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤
10 Dec, 2024 10:46 AM | 2 weeks ago
សន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជាលើកទី១៤ និងពិធីតាំងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤
The 14th Annual Convention of the Cambodian Builders Association and the Cambodian-International Construction Industry Expo in 2024.
———
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័ណ៌ឧស្សាហកម្មសំណង់ ក្រោមអធីបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សមាគមអភិវឌ្ឍន៍លំនៅឋាន តំណាងសមាគម និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលត្រូវអនុវត្តបន្តគឺ ធានាឱ្យឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម មានភាពចាស់ទុំ និងដំណើរការបាន ដើម្បីជាឧត្ដមប្រយោជន៍ក្នុងការធានានូវការមានការងារធ្វើ និងប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]