សិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ"
27 Feb, 2024 10:50 AM | 8 months ago
ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច
(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហើយកាត់ "ក.ប.ប" នៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ" ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ "ក.ប.ប"។ សិក្ខាសាលានេះក៏ទទួលបានការចូលរួមពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា រួមទាំង ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ៨០ រូបនៅសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថាថ្ងៃនេះតាងនាមឲ្យ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលឃើញការចូលរួមដ៏ច្រើនកុះករពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងឲ្យវិស័យឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ" ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច នារសៀលនេះរួមជាមួយគ្នាផងដែរ ឯកឧត្តម បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏សូមអរគុណដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ "ក.ប.ប" នៃក្រសួងពាណិជ្ជកម្ម រួមទាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ" ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដ៏មានសារៈសំខាន់មួយនេះឡើង។ ឯកឧត្តម បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនផងដែរថាសិក្ខាសាលាមួយនេះបង្កើតឡើងដើម្បីផ្សព្វផ្សាយជូន សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាវិស័យឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលឲ្យបានជ្រាបកាន់តែស៊ីជម្រៅអំពី "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ" ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលដែលបានបង្កើតច្បាប់ និងអនុក្រឹត្យដ៏មានសារៈសំខាន់មួយនេះឡើងផងដែរ។ ជាពិសេសមានការធ្វើបទបង្ហាញលម្អិតពីច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ពីតំណាងនាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃអគ្គនាយកដ្ឋាន ក.ប.ប។ ដូច្នេះ ឯកឧត្តម បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សូមស្នើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យត្រង់ត្រាស់ស្ដាប់ដោយយកចិត្តទុកដាក់ រួមទាំងចូលរួមសួរសំណួរឲ្យ បានផុសផុលដើម្បីបានជ្រាបយ៉ាងលម្អិតពីច្បាប់ និងអនុក្រឹត្យមួយនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីសិក្ខាសាលាផ្សព្វផ្សាយមួយនេះ សូមទំនាក់ទំនង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ ០១២៧៧៨៨៧៩ ឬសារអេឡិចត្រូនិច៖ [email protected]។