វេទិកាធុរកិច្ចកម្ពុជា-ឡាវ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង កាលានុវត្តភាពវិនិយោគ

06 Dec, 2024 14:26 PM | 2 weeks ago

វេទិកាធុរកិច្ចកម្ពុជា-ឡាវ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង កាលានុវត្តភាពវិនិយោគ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
វេទិកាធុរកិច្ចកម្ពុជា-ឡាវ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង កាលានុវត្តភាពវិនិយោគ
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ឡាវ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ និង ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ វេទិកាធុរកិច្ចនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និង ធុរជនទាំងពីរប្រទេស ជួបពិភាក្សាគ្នា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាផ្លាស់ប្តូរបទពិសោន៍ និងស្វែងរកកាលានុវត្តភាពធុរកិច្ច។
វេទិកាធុរកិច្ច បញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាស ភាតរភាព ដោយធុរជនប្រទេសទាំងពីរ បានជួបប្រាស្រ័យទាក់ទង និង ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការគ្នា។
ចំនុចសំខាន់ៗនៃវេទិកាធុរកិច្ចកម្ពុជា-ឡាវ រួមមាន៖
• វេទិកាធុរកិច្ច បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញា របស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង បង្កើនពាណិជ្ជកម្មទ្វេភាគី។
• វេទិកាធុរកិច្ច បានរំលេចនូវវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ កសិកម្ម ថាមពល ទេសចរណ៍ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។
• គេរំពឹងថា សកម្មភាពធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នឹងកាន់តែសកម្មនិងរឹងមាំជាលំដាប់។
• វេទិកាធុរកិច្ចនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កសាងភាពជាដៃគូ និង ជំរុញកាលានុវត្តភាពវិនិយោគរវាងប្រទេសទាំងពីរ។
Post details 1