កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែសម្រួលអាត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន
06 Dec, 2024 10:33 AM | 2 weeks ago
កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែសម្រួលអាត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន
Dissemination meeting of the Sub-Decree on the adjusting tax rates and VAT on certain goods.
———
នៅព្រឹកថ្ងៃព្រហស្បិត៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ឧកញ៉ា សិុន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ" ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែសម្រួលអាត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន ក្រោមអធីបតីភាព ឯកឧត្តម ផា អ៉េងវេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមធុរកិច្ចជប៉ុននៃកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូល ធុរជន និងនីតិបុគ្គលជើងសារគយជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវអនុក្រឹត្យស្តីពីការកែសម្រួលអាត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ និងដើម្បីធានាឱ្យបាននូវការអនុវត្តទៅតាមខ្លឹមសារនៃអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]