សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ
04 Dec, 2024 10:24 AM | 2 months ago
![សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ](https://cccbic.org/news/498-news.jpg)
![](/storage/photos/1660/December2024/469063512_995286622639787_3608830156479037698_n.jpg)
![](/storage/photos/1660/December2024/469061548_995286945973088_7608811976250250240_n.jpg)
![](/storage/photos/1660/December2024/468964083_995287239306392_5494947140038493242_n.jpg)
![](/storage/photos/1660/December2024/468879855_995287122639737_8243018528041944510_n.jpg)
![](/storage/photos/1660/December2024/469036728_995286632639786_5125042398448967467_n.jpg)
![](/storage/photos/1660/December2024/469351991_995286695973113_3189932632990781234_n.jpg)
![](/storage/photos/1660/December2024/469274430_995286869306429_7818440418297169530_n.jpg)
![](/storage/photos/1660/December2024/469134730_995287072639742_7688762383643909680_n.jpg)
សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ
The 2nd Reginal Symposium on Digital and Green Economy in the Greater Mekong Sub region: Governance and Gender Inclusion.
———
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋារគារហៃយ៉ាត់ រីជិនស៊ីនភ្នំពេញ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ ដែលដឹកនាំដោយ លោក David Verbiwski ភារធារីតំណាងការិយាល័យស្ថានទូតកាណាដានៅកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), សិក្ខាកាមដែលអញ្ជើញមកពីប្រទេសនៅក្នុងមហាអនុតំបន់មេគ្គងដែលរួមមានមកពីប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាមផងដែរ។
សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១. ដើម្បីឈ្វេងយល់អំពីកំណែទម្រង់អភិបាលកិច្ចក្នុងបរិបទនៃបដិវត្តកម្មឌីជីថល និងបៃតងនៅក្នុងបណ្តាប្រទេសមហាអនុ តំបន់មេគង្គ, ២. ដើម្បីបង្ហាញពីតួនាទីនៃសមធម៌យេនឌ័រក្នុងអភិបាលកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ដែលធានាឲ្យបាននូវ បរិយាបន្ន និងចីរភាព និង ៣. ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដែលផ្តោតលើបញ្ហាអភិបាលកិច្ច និងគោលនយោបាយនវានុវត្តន៍។
សិក្ខាសាលានេះនឹងមានអ្នកស្រាវជ្រាវក្នុងតំបន់មកធ្វើបទបង្ហាញការស្រាវជ្រាវលើប្រធានបទរួមមាន៖ ១. ធុរកិច្ចលើថ្នាលអនឡាញ, ២. អាជីវកម្មអេឡិចត្រូនិក ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចអន្តរតំបន់, ៣. អភិបាលកិច្ច យេនឌ័រ ភាពចម្រុះ និងបរិយាបន្នសង្គម, ៤. ប្រាក់ចំណូល ទ្រព្យសម្បត្តិ និងការបែងចែកឡើងវិញ, ៥. សេដ្ឋកិច្ចចក្រា, ៦. ចីរភាពដែលជំរុញដោយការប្រើប្រាស់ទិន្នន័យ និងធនធានធម្មជាតិ និងបរិស្ថាន។
គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រោមការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកាណាដា (IDRC)។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
![Post details 1](https://cccbic.org/ads-banner/banner-1724050901.jpg)