ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ
02 Dec, 2024 14:09 PM | 2 weeks ago
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ
Inauguration ceremony of the Occupational Safety and Health Training Center.
———
នៅរសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី នៅបរិវេនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" "ផ្នែកសុខាភិបាល" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមាន ឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ, តំណាងគ្រឹះស្ថាន សមាគម, ដៃគូអភីវឌ្ឍន៍, សិស្ស និសិត្ស និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
តាមរយះការសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនេះ និងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមក្នុងការអភិវឌ្ឍន៌វិស័យសុវត្ថិភាព និងសុខភាពការងារ ក៏និងចូលរួមលើកកម្ពស់វិស័យការងារប្រកបដោយសុវត្ថិភាពខ្ពស់ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថាមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនេះគឺស្ថិតនៅក្រោមជំនួយអភិវឌ្ឍន៌របស់សាធារណរដ្ឋកូរ៉េ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៥០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]