កិច្ចប្រជុំពិភាក្សារវាងនិយ័តករគណនេយ្យ និងសវនកម្ម ជាមួយនឹងក្រុមការងារ ”ឍ” ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
02 Dec, 2024 09:56 AM | 2 weeks ago
កិច្ចប្រជុំពិភាក្សារវាងនិយ័តករគណនេយ្យ និងសវនកម្ម ជាមួយនឹងក្រុមការងារ ”ឍ” ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
Discussion Meeting Between Accounting and Auditing Regulator and Working group “N” “Non-Banking Financial Services Sector”, G-PSF.
——-
នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តឹក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីព្រឹក នៅទីស្តីការក្រសួង សហវ, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន បានចូលរួមប្រជុំ អមដោយក្រុមការងារលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិគ្រោះយោបល់ស្តីពីកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និង ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម និងសហការីជំនាញមួយចំនួនផងដែ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការប្រជុំពិភាក្សា និងពិនិត្យ និងផ្តល់ជាអនុសាសន៍ សេចក្តីព្រាងប្រកាសស្តីពីការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកាតព្វកិច្ចដាក់របាយ- ការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ” ត្រូវបានរៀបចំរួចរាល់ដោយនិយ័តករគណនេយ្យនិងសវនកម្ម និង បានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកទី២០ អាណត្តិទី១ ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. ផ្តល់ការអនុម័តជាគោលការណ៍ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យមានកិច្ចពិគ្រោះ យោបល់បន្ថែមពាក់ពាក់ព័ន្ធនឹងធំហំផលរបរ នៅក្នុងក្របខណ្ឌយន្តការក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកគណនេយ្យនិងសវនកម្ម ដោយក្នុងប្រកាសនេះ បានកំណត់នូវកម្រិតផលរបរប្រចាំឆ្នាំនិងដើមទុន ដែលត្រូវជាប់កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និង ទទួលខុសត្រូវខ្ពស់។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]