ជំនួបពិភាក្សាការងាររវាងសភពាណិជ្ជកម្មកម្ពុជា និងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ
02 Dec, 2024 09:30 AM | 2 weeks ago
ជំនួបពិភាក្សាការងាររវាងសភពាណិជ្ជកម្មកម្ពុជា និងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ
The meeting between the Cambodian Chamber of Commerce with team of GIZ.
———
នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាត្តិឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលដឹកនាំដោយ Mr. Till Anert ប្រធានគម្រោង GIZ EU GATE នៅកម្ពុជា រួមទាំងសហការីនៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ។
គោលបំណងនៃជំនួបនេះគឺ៖ ១. ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការគ្នាបន្ថែមរវាងសភពាណិជ្ជកម្មកម្ពុជា និងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ, ២. អញ្ជើញតំណាងរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ ដែលជាការរៀបចំឡើងដោយ GIZ, ៣. ផ្តល់ការគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជាទៅលើការតស៊ូមតិដើម្បីគាំទ្រដល់វិស័យឯកជន, អំពីចំពោះការនាំចេញផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, មន្ទីរពិសោធន៍សម្រាប់ការនាំចេញ និងគាំទ្រដល់ព័ត៌មានទីផ្សារចំពោះវិស័យឯកជន។
ជាការឆ្លើយតប ឯកឧត្តមឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការសាទរ និងបង្ហាញអំពីឆន្ទះក្នុងការសហការជាមួយនឹងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ក្នុងការជួយគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនជារួម ក៏ដូចជាបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ដែលបានរួមគ្នាជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាសម្រេចបាននូវការអនុវត្តគម្រោងជាមួយគ្នាក្នុងពេលកន្លងមកផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៣:៣០នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]