ឯកឧត្តម ឧកញ៉ា អគ្គនាយក អនុញ្ញាតអោយ ការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំនៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

26 Nov, 2024 10:50 AM | 3 weeks ago

ឯកឧត្តម ឧកញ៉ា អគ្គនាយក អនុញ្ញាតអោយ ការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំនៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
 
 
 
 
 
 
 
 
ឯកឧត្តម ឧកញ៉ា អគ្គនាយក អនុញ្ញាតអោយ ការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំនៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(សភាពាណិជ្ជកម្មកម្ពុជា) នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ កម្ពុជា បានអនុញ្ញាតឲ្យ អ្នកស្រី Tzung Yuh (Joann) Chen អគ្គនាយិកានៃការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមជាមួយក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ឧកញ៉ា អគ្គនាយក ថ្លែងស្វាគមន៍ អ្នកស្រីអគ្គនាយិកា អគ្គនាយិកានៃការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំនៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមការងាររបស់អ្នកស្រី។
អ្នកស្រីអគ្គនាយិកា បានណែនាំខ្លួន និងថ្លែងអំណរគុណដល់ ឯកឧត្តម ឧកញ៉ា អគ្គនាយក ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសម។ អ្នកស្រីអគ្គនាយិកាក៏បានជម្រាប និងស្នើសុំកិច្ចសហការក្នុងការផ្សព្វផ្សាយ និងអញ្ជើញ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អោយចូលរួមពិធីតាំងពិព័រណ៌ 2025 Smart City Expo និង 2050 Net Zero City Expo ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨-២២ ខែមីនា ឆ្នាំ២០២៥ នៅតៃវ៉ាន់។
ឯកឧត្តម ឧកញ៉ា អគ្គនាយក ថ្លែងអបអរសាទរដល់ អ្នកស្រីអគ្គនាយិកា ដែលទទួលបានតំណែងជាអគ្គនាយិកានៃការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃបុិប្រចាំនៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងពិនិត្យទៅកិច្ចការដែលអ្នកស្រីអគ្គនាយិកាបានលើកឡើងខាងលើ។ បន្ថែមពីលើនេះទៅទៀត ឯកឧត្តម ឧកញ៉ា អគ្គនាយក បានស្នើ អ្នកស្រីអគ្គនាយិកា អោយជួយគាងគងវិនិយោគិនតៃវ៉ាន់មកបង្កើតអាជីវកម្ម ឫបង្កើតរោងចក្រនៅកម្ពុជាអោយបានច្រើនតាមដែលអាចធ្វើទៅបាន។
Post details 1