ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ភីអិលស៊ី
26 Nov, 2024 11:44 AM | 2 months ago
ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ភីអិលស៊ី
------------
(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង «ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com) នៃក្រសួងពាណិជ្ជកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ភីអិលស៊ី តំណាងវិស័យឯកជនសមាគម និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនរូប។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ គឺជាការបញ្ជាក់ពីកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា បង្កើនការផ្សព្វផ្សាយ អាជីវកម្ម ទំនុកចិត្ត និងភាពងាយស្រួលក្នុងការទទួលសេវាសាធារណៈពីក្រសួងពាណិជ្ជកម្ម សម្រាប់ការទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ។