សិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម

22 Nov, 2024 11:11 AM | 1 month ago

សិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម
 
 
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងគ្រឹះស្ថានសិក្សានៅកម្ពុជា សរុបចំនួនប្រមាណ ២០០រូប។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជំរុញ ការអនុវត្ត និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ដោយក្នុងនោះមានបទអន្តរាគមន៍ពីក្រសួងស្ថាប័ន្តពាក់ព័ន្ធនានា និងការជជែកពិភាក្សាអំពី៖
១) ពាណិជ្ជកម្មទំនិញ
២) នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម
៣) វិធានដើមកំណើតទំនិញ
៤) កិច្ចសហប្រតិ្តការសេដ្ឋកិច្ច និងបច្ចេកទេស
៥) វិធានអនាម័យ និងភូតគាមអនាម័យ
៦) របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម
៧) ពាណិជ្ជកម្មឌីជីថល និងសារៈសំខាន់នៃរដ្ឋាភិបាលឌីជីថល ក្នុងពាណិជ្ជកម្មអន្តរជាតិ និង
៨) ការវិនិយោគ ។
Post details 1