កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
21 Nov, 2024 14:47 PM | 9 hours ago
កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច
អាស៊ានសម្រាប់កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធានសភាពាណិជ្ជអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖
- ការកំណត់មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
- ការជ្រើសរើសប្រធានបទពិភាក្សា
- ការអញ្ជើញឥស្សរជនជាន់ខ្ពស់
- ការអញ្ជើញវាគ្មិន
- ការត្រៀមលក្ខណៈភស្តុភារ
- ផែនការថវិកាទ្រទ្រង់
- ការរៀបចំជំនួបពាណិជ្ជកម្ម
- ផ្សេងៗ