វេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF)

13 Nov, 2024 11:15 AM | 1 month ago

វេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF)
 
 
 
 
 
 
 
វេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIF) ក្រោមមូលបទ “ចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣០” ដែលប្រព្រឹត្តទៅក្រោមគណអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងមានវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័ន សភាពាណិជ្ជកម្ម និងក្រុមហ៊ុននិងសហគ្រាសឯកជននៃប្រទេសទាំងពីរ ជាច្រើនរូប។
ក្នុងឱកាសនៃវេទិកានេះ ភាគីទាំងពីរបានពិភាក្សាពីវឌ្ឍនភាពការងារក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគ និងកំណត់ទិសដៅការងារបន្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ឱ្យមានកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសការពង្រឹងភាពជាដៃគូររវាងប្រទេសទាំងពីឱ្យកាន់តែល្អប្រសើឡើងថែមមួយកម្រិតទៀត។
ឧកញ៉ា គួច ផេង បានជំរុញលើកទឹកចិត្ត វិនិយោគិនចក្រភពអង់គ្លេសបន្តវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និង វិស័យសក្តានុពល។ ឧកញ៉ា បានគូសបញ្ជាក់បន្ថែមអំពីតួនាទីរបស់សភាពាណិជ្ជ កម្មកម្ពុជា ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន និងទទួលស្វាគមន៍វិនិយោគិនពីគ្រប់ទិសទីដែលមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
Post details 1