កិច្ចប្រជុំអន្តរក្រសួងលើកទី ៤ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ ឆ្នាំ២០២៦
12 Nov, 2024 10:06 AM | 1 month ago
កិច្ចប្រជុំអន្តរក្រសួងលើកទី ៤ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួម កិច្ចប្រជុំអន្តរក្រសួងលើកទី ៤ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដើម្បីចែករំលែកអំពី ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅបារាំង វឌ្ឍនភាពនៃការងារត្រៀមរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ និងផ្តល់បច្ចុប្បន្នភាពនៃគណៈកម្មការជាតិ លេខាធិការដា្ឋន និងអនុគណៈកម្មការ ព្រមទាំងប្រមូលធាតុចូលពីអន្តរក្រសួង