កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញាត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)

12 Nov, 2024 09:28 AM | 1 month ago

កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញាត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញាត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)
The first meeting of the National Council for Construction Technical Regulations.
———
នៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន អមដោយលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកជន នៃនាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ, បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញាត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋុមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាជាតិបទប្បញ្ញាត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធាន ក.ជ.ប.ស និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ និងជា អនុប្រធាន ក.ជ.ប.ស, រួមនិងវត្តមានតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃ ក.ជ.ប.ស , តំណាងសមាគមឯកជន, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកានៃ ក.ជ.ប.ស ជាច្រើនទៀតផងដែរ។
កិច្ចប្រជុនេះមានគោលបំណង ដើម្បី៖
១. កំណត់វិធាន និងគោលការណ៍អនុវត្តរួមជូនដល់ ក.ជ.ប.ស ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញាត្តិបច្ចេកទេសសំណង់ និង
២. ធ្វើការពិនិត្យ ពិគ្រោះ និងពិភាក្សាបទប្បញ្ញាត្តិបច្ចេកទេសសំណង់ ដើម្បីឱ្យមានមូលដ្ឋានក្នុងការរៀបចំ និងលើកជាសំណើរជូនរាជរដ្ឋាភិបាលដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបទប្បញ្ញាត្តិបច្ចេកទេសសំណង់ឱ្យស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច សង្គម បរិស្ថាន បច្ចេកវិទ្យា និងវិទ្យាសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។
៣.ចែករំលែកព័ត៌មានតាមរយៈការធ្វើបទបង្ហាញ រួមមាន៖ (១). បទប្បញ្ញត្តិទូទៅ, (២). បែបបទនៃការស្នើសុំលិខិតបញ្ជាក់ទទួលស្គាល់និងលិខិតបញ្ជាក់អនុលោមភាព, (៣). នីតិវិធីនៃការផ្តល់លិខិតបញ្ជាក់ទទួលស្គាល់ឬលិខិតបញ្ជាក់អនុលោមភាព, (៤). សុពលភាពនៃលិខិតបញ្ជាក់ទទួលស្គាល់ឬលិខិតបញ្ជាក់អនុលោមភាព, (៥). ការព្យួរនិងការដកហូតលិខិតបញ្ជាក់ទទួលស្គាល់និងលិខិតបញ្ជាក់អនុលោមភាព, (៦). ប្រភេទនៃសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់, ជាដើម.
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1