កិច្ចប្រជុំពិភាក្សា ស្តីពី បរិយាកាសធុរកិច្ច និងវិនយោគនៅកម្ពុជា រវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមការងារនៃធនាគារពិភពលោក
11 Nov, 2024 08:57 AM | 1 month ago
កិច្ចប្រជុំពិភាក្សា ស្តីពី បរិយាកាសធុរកិច្ច និងវិនយោគនៅកម្ពុជា រវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមការងារនៃធនាគារពិភពលោក
Discussion meeting between Cambodia Chamber of Commerce and World Bank team
———
រសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិកសមាជិកា នៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតអោយ ក្រុមការងារជំនាញការផ្នែកហិរញ្ញវត្ថុ នៃធនាគារពិភពលោក ដឹកនាំដោយ លោក Tim L. de Vaan, ជំនាញការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃធនាគារពិភពលោក ប្រចាំកម្ពុជា និងសហការីជំនាញជាន់ខ្ពស់នៃធនាគារពិភពលោកមួយចំនួនទៀតផងដែរ។
គោលបំណង នៃកិច្ចពិភាក្សានេះ គឺក្រុមការងារជំនាញនៃធនាគារពិភពលោក មានបំណងស្វែងយល់អំពី បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងសកម្មភាពតួនាទីសម្របសម្រួលទាំងក្នុងនិងក្រៅប្រទេស របស់សភាពាណិជ្ជកម្មកម្ពុជា ភាពជាតំណាងវិស័យឯកជននៅកម្ពុជា។ ជាការឆ្លើយតប អ្នកឧកញ៉ា បានពន្យល់ឆ្លើយតបចំពោះសំនួរជាច្រើន ហើយការឆ្លើយតបយ៉ាងក្បោះក្បាយ ដែលបានលើកឡើងដោយក្រុមការងារជំនាញនេះ រួមមាន៖ ១.សកម្មភាពនាំចេញចូល ២. វិស័យពន្ធដារ ៣. វិស័យដឹកជញ្ជូន ៤. សកម្មភាពសម្របសម្រួលតាមរយៈនៃយន្តការនៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដែលមានក្រុមការងារទាំង១៦ ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងរកបញ្ហា កង្វល់ សំណូមពរ ពីវិស័យឯកជន នឹងទទួលយកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា។
ជាចុងបញ្ចប់ លោកប្រធានតំណាង និងក្រុមការងារជំនាញនៃធនាគាពិភពលោកបានយល់អំពី ភាពអំណោយផលនៃបរិយាកាសធុរកិច្ច វិនិយោគនៅកម្ពុជា និងដំណើការនៃសកម្មភាពរបស់ សភាពាណិជ្ជកម្មកម្ពុជា ហើយបាន យល់អំពី ច្បាប់ នីតិវិធី នឹងគោលនយោបាយសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកមញពុជា ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលជល្អប្រសើសម្រាប់ភាគីទាំងពីរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]