អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)» រវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន រៀន អេអាយ ម.ក.
11 Nov, 2024 10:06 AM | 1 month ago
អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)» រវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន រៀន អេអាយ ម.ក.
------------------------------
(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន រៀន អេអាយ ម.ក. បានចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)» នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU)គឺ មានគោល លើកកម្ពស់ការយល់ដឹង និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោម សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដោយរំពឹងថានឹងជំរុញការបង្កើតថ្មីដែលធ្វើអោយប្រសើរឡើងនូវផលិតភាព និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឺងនេះក៏ជាការលើកកម្ពស់ការយល់ដឹង និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដែលជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់ជំនាញ AI ក្នុងការដឹកនាំ និងធ្វើអាជីវកម្មរបស់ពួកគេ។