សិក្ខាសាលាស្តីពី «ការស្វែងយល់ពីរបៀបដែល AI ជួយការងារអ្នកឱ្យកាន់តែប្រសើរឡើង»

11 Nov, 2024 11:40 AM | 1 month ago

សិក្ខាសាលាស្តីពី «ការស្វែងយល់ពីរបៀបដែល AI ជួយការងារអ្នកឱ្យកាន់តែប្រសើរឡើង»
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាស្តីពី «ការស្វែងយល់ពីរបៀបដែល AI ជួយការងារអ្នកឱ្យកាន់តែប្រសើរឡើង»
----------------------------------------------------
(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយនឹង ក្រុមហ៊ុន រៀន អេអាយ ម.ក. បានរៀបចំសិក្ខាសាលាស្តីពី «ការស្វែងយល់ពីរបៀបដែល AI ជួយការងារអ្នកឱ្យកាន់តែប្រសើរឡើង» ជូនដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះប្រព្រឹត្តឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបណ្ឌិត ឡាយ គីរី ស្ថាបនិក និងជាប្រធានក្រុមហ៊ុនរៀន អេអាយ ម.ក. ដែលជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញ អំពីការស្វែងយល់ពីរបៀបដែល AI ជួយការងារអ្នកឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានលើកឡើងថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) ដែលយើងគ្រប់គ្នាតែងតែហៅកាត់ថា អេ អាយ (AI) ដែលបច្ចុប្បន្នមានការរីកចម្រើនយើងឆាប់រហ័ស ដែលកំពុងតែបោះជំហានសំខាន់ឆ្ពោះទៅរកការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលនៅក្នុងទិដ្ឋភាពអាជីវកម្មរបស់យើង។ ហើយបញ្ញាសិប្បនិមិត្ត (AI)នេះ មិនមែនគ្រាន់តែជាការរីកចំរើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ វាគឺជាព្រំដែនថ្មីមួយដែលមានសក្តានុពលក្នុងការកំណត់ឡើងវិញពីរបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង ដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់យើង និងលើកកម្ពស់ដំណើរការធ្វើការសម្រេចចិត្តក្នុងអាជីវកម្មរបស់យើង។ ជាមួយគ្នានេះ នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស វាចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម និងសហគ្រិន ក្នុងការប្រើប្រាស់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះ ដើម្បីរក្សាការប្រកួតប្រជែង និងជំរុញកំណើនប្រកបដោយនិរន្តរភាពនៅក្នុងអាជីវកម្មរបស់យើងទាំងអស់គ្នា។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្តល់នូវចំណេះដឹង និងជំនាញចាំបាច់ដើម្បីអនុវត្តយុទ្ធសាស្រ្ត AI នៅក្នុងអាជីវកម្មដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយវាអាចនឹងអាចកត់សម្គាល់ថាការកែលម្អសេវាកម្មអតិថិជន ការសម្រួលកិច្ចដំណើរការ ឬការវិភាគនិន្នាការទីផ្សារ ដែលក្នុងកម្មវិធីរបស់ AI គឺគ្មានដែនកំណត់។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះក៏ជាឱកាសពិសេសមួយសម្រាប់ សមាជិក សមាជិកា បានទទួលយកបច្ចេកវិទ្យាថ្មីនេះនឹងដឹកនាំផ្លូវសម្រាប់អាជីវកម្មនាថ្ងៃអនាគត។
នាឱកាសនោះផងដែរ ឯកឧត្តម ឧកញ៉ា អគ្គនាយក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ធនាគារ វីង (ខេមបូឌា) ម.ក ព្រមទាំង ក្រុមហ៊ុនលី លី ហ្វ៊ូដ អ៊ិនដាសទ្រី ខូ អិលធីឌី និង ក្រុមហ៊ុនកំពត ស្រ្ពីង វ៉ធើរ ដែលបានចូលរួមឧបត្ថម្ភក្នុងសិក្ខាសាលានាថ្ងៃនេះ។
សិក្ខាសាលានេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដែលទទួលបានលទ្ធផលនូវផ្លែផ្កាប្រកបដោយមោទនភាព។
Post details 1