កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

07 Nov, 2024 10:13 AM | 1 month ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting Private Sector Working Group "D" "Law Tax and Governance sector"
———
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក (ARNAUD DARC) សហប្រធានក្រុមការងារ "ឃ" ផ្នែកឯកជន និងមានវត្តមានផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមផងដែរពីសំណាក់ក្រុមការងារ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC), ក្រុមហ៊ុន JT International (Cambodia) Co.,Ltd., ក្រុមហ៊ុន WYSH HOLDINGS PTE LTD, ក្រុមហ៊ុន HEINEKEN Cambodia, សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា, តំណាងពី AMK Microfinance Institution Plc., តំណាងពី AmCham, តំណាងពីសមាគមថ្នាំជកកម្ពុជា (ATIC), តំណាងពីសមាគមធនាគារនៅកម្ពុជា​(ABC) និងសមាជិកសមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលរួមមាន៖
១.ការកំណត់និយមន័យលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ពីស្មារតីនៃច្បាប់ពន្ធដារ(Advertising billboard definition is broad and beyond spirit of the law on taxation), ២.ពន្ធលើទំនិញដែលបានផ្តល់ឱ្យដោយឥតគិតថ្លៃក្នុងសកម្មភាពទីផ្សារ(Tax on Item given for free in marketing activities), ៣.ការកើនឡើងសក្តានុពលនៃផលិតផលថ្នាំជក់(Potential excise increase of tobacco product), រួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀតដែលបានលើកឡើងដោយសមាជិកនៃកិច្ចប្រជុំ។
គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវធ្វើការពិភាក្សាសម្រាប់កិច្ចប្រជុំបន្ទាប់។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:២០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1