កិច្ចប្រជុំអន្ដរក្រសួងដើម្បីត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIIF)
06 Nov, 2024 09:39 AM | 1 month ago
កិច្ចប្រជុំអន្ដរក្រសួងដើម្បីត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIIF)
នាព្រឹកថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួងដើម្បីត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេសលើកទី២ (2nd JTIIF)។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ពីបច្ចុប្បន្នភាពការងារ និងពិភាក្សាអំពីសំណើរបស់ធុរជនអង់គ្លេស ប្រមូលធាតុចូលពីបណ្ដាក្រសួងពាក់ព័ន្ធលើប្រធានបទពន្ធដារ ទីផ្សារមូលបត្របំណុល ទិដ្ឋាការសម្រាប់វិនិយោគិន និងធុរជនបរទេស ការដាក់អនុវត្តន៍ច្បាប់ ដោយមេធាវីបរទេសនៅកម្ពុជា យន្តការកំណត់ទម្រង់ឥណទាន និងកម្រិតអាយុស្របច្បាប់ក្នុងការជាវសារជាតិអាកុល។