កិច្ចពិភាក្សាដៃគូអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង្គ

05 Nov, 2024 16:01 PM | 1 month ago

កិច្ចពិភាក្សាដៃគូអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង្គ
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចពិភាក្សាដៃគូអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង្គ
ទីក្រុងគុនមិញ៖ នារសៀងថ្ងៃអង្គារ ៥កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និង កិច្ចប្រជុំកំពូល CLMV លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីទស្សនទានរបស់ដៃគូអភិវឌ្ឍន៍ចំពោះភាពជាដៃគូនិងការគាំទ្រចំពោះកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ដែលមានការអញ្ជើញចូលរួមពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS BC) អង្គការ GIZ អង្គការពលកម្មអន្តរជាតិ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) វិទ្យាស្ថានមេគង្គ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកដល់ការអភិវឌ្ឍមហាអនុតំបន់ទន្លេមេគង្គ និង ស្នើឲ្យមានកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាមួយនិង ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេងមេគង្គ បានចូលរួមធ្វើបទអន្តរាគមន៍ និង បានលើកឡើងអំពីកម្មវិធីយុទ្ធសាស្រ្ត ទិសដៅអាទិភាព តួនាទី និងសកម្មភាពរបស់ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ និង ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍នៅក្នុងមហានុតំបន់ទន្លេមេគង្គ។
Post details 1