ពិធីសម្ភោធ "មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)"

05 Nov, 2024 15:41 PM | 4 weeks ago

ពិធីសម្ភោធ "មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)"
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ពិធីសម្ភោធ "មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)"
"Export Service Center (ESC)" Official Launching Ceremony.
———
នៅព្រឹកថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ង" "ផ្នែកផលតិកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធ "មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)" ក្រោមអធិបតីភាព លោកជំទាវ ចម​ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម, អគ្គរដ្ឋទូតប្រចាំនៅកម្ពុជា, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារនៃគម្រោងនៃមជ្ឍមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI), ដៃគូអភិវឌ្ឍន៍, តំណាងក្រុមហ៊ុនផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កម្មវិធីនេះមានគោលបំណងដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា តាមរយៈការផ្តល់ព័ត៌មានទីផ្សារ វគ្គបណ្តុះបណ្តាលលើនីតិវិធី និងលក្ខខ័ណ្ឌពាក់ព័ន្ធក្នុងការនាំចេញឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកទិញ និងអ្នកជំនាញពាណិជ្ជកម្ម សំដៅអាចបង្កើនសមត្ថភាពក្រុមហ៊ុននាំចេញរបស់កម្ពុជា ជំរុញការនាំចេញផលិតផលសក្កានុពលនរបស់កម្ពុជា និងបង្កើនចំណែកទីផ្សារអន្តរជាតិផងដែរ។
មជ្ឍមណ្ឌលសេវានាំចេញនេះបានដាក់ចេញនូវបេសកកម្មរបស់ខ្លួនគឺ "ដើម្បីពង្រឹងភាពប្រកួតប្រជែងការនាំចេញជាសកលរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ គាំទ្រដល់អាជីវកម្មនានានៅគ្រប់ដំណាក់កាលនៃការនាំចេញ"។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1