ពិធីពិសាអាហារការងារពេលព្រឹក
01 Nov, 2024 11:31 AM | 2 weeks ago
ពិធីពិសាអាហារការងារពេលព្រឹក
Working Breakfast
———
នៅព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Le Royal អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំថ្នាក់ដឹក សមាជិក នៃក្រុមការងារចំពោះកិច្ច និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ចូលរួម ពិធីពិសាអាហារសាមគ្គី ពេលព្រឹក ក្រោមអធីបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួងសំខាន់ៗ មួយចំនួនផងដែរ។
ពិសាអាហារការងារពេលព្រឹកនេះ គឺមានគោលបំណងបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែប្រសើ រវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបង្ហាញពីភាពជាដៃគូពិសេស តាមរយក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើសពីនេះ គឺដើម្បីអោយវិស័យឯកជន ជ្រាបអំពីទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ក៏ដូចជាទិសដៅរបស់ក្រសួង ផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា គិត ម៉េង បានលើកអំពីកិច្ចសហប្រតិបត្តិការល្អកន្លងមក និងបានលើកឡើង ពីការយកចិត្តទុកដាក់អំពីបញ្ហាកង្វល់ របស់វិស័យឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលយើងមានក្រុមការងារ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សម្រាប់ជាដៃគូសន្ទាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែករដ្ឋាភិបាល ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងវិស័យ សំណង់ និងអចលនទ្រព្យ ដែលបង្កភាពងាយស្រួល និងបំបាត់បញ្ហាដែលជាកង្វល់របស់ វិស័យឯកជន លើសពីនេះតាមរយៈក្រុមការងារ វិស័យឯកជននឹងផ្តល់ជាធាតុចូល សំណូមពរ អនុសាសន៍ចាំបាច់ជាច្រើន ជូនដល់ក្រសួង ផងដែរ។
ពិធីនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ម៉ោង ៩៖០០នាទីព្រឹក ល្ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]