ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០១ នៃថ្ងៃបង្កើតសាធារណរដ្ឋតួកគី
01 Nov, 2024 10:35 AM | 2 weeks ago
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០១ នៃថ្ងៃបង្កើតសាធារណរដ្ឋតួកគី
------------------------
(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារRosewood Phnom Penh អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង «ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០១ នៃថ្ងៃបង្កើតសាធារណរដ្ឋតួកគី» ដែលមានការទទួលស្វាមគន៍ដោយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំពី ក្រសួង-ស្ថាប័នជាច្រើន។