វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ "បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត"

30 Oct, 2024 11:08 AM | 3 weeks ago

វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ "បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត"
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ "បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត"
Trust Forum 2024 on the Topic of : Trust, Beyond a Platform for Trust Building.
———
នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅសណ្ឋារសុខាភ្នំពេញ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់ការសម្របសម្រួលក្រុមការងារផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ "បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត" ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ, តំណាងនិយ័តករបរធនបាលកិច្ច, តំណាងក្រសួងពាណិជ្ជកម្ម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារផ្នែកឯកជន,​ តំណាងសមាគម, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចជាច្រើនទៀតផងដែរ
កម្មវិធីនេះមានគោលបំណងដើម្បីប្រមូលផ្តុំអ្នកជំនាញ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្តាញទំនាក់ទំនង និងទទួលបានទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ក្នុងការអនុវត្តក្នុងក្នុងវិស័យបរធនបាលកិច្ចផងដែរ។
វេទិកានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1