សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធន័រវេស (Norwegian Generalized System of Preference)»

28 Oct, 2024 16:24 PM | 3 weeks ago

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធន័រវេស (Norwegian Generalized System of Preference)»
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធន័រវេស (Norwegian Generalized System of Preference)»
--------------------------------
(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ & មូន រីវើសាយ ឧកញ៉ា បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធន័រវេស (Norwegian Generalized System of Preference)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នជាច្រើនរូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយជូនតំណាងស្ថាប័ន ក្រុមហ៊ុនរោងចក្រ ផលិតករ និងអ្នកនាំចេញនាំចូល ឱ្យបានយល់ដឹង និងស្វែងយល់ពីនិតីវិធីក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីប្រ័ន្ធអនុគ្រោះនេះ។
យោង​តាម​អគ្គនាយកដ្ឋាន​គយ​ន័រវេស ប្រទេស​កម្ពុជា​ទទួល​បាន​ការ​លើក​លែង​ពន្ធ​​តាម​ប្រព័ន្ធ GSP សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ន័រវេស ក្នុង​ឋានៈ​​កម្ពុជា​ ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច។
ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង ន័រវេស មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​២០​នៅ​លើ​តារាង​ស្ថិតិ​ទំនិញ​នាំចេញ​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នោះ​ទេ ដោយសារ​តែ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​តូច​ពេក។ យោង​តាម​​គេហទំព័រ​ Trading Economics ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តែ​ ៦,៧១​លាន​ដុល្លារ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០២២៕
សិក្ខាសាលានេះបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយនិងលទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្ត។
Post details 1