ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)

22 Feb, 2024 10:01 AM | 9 months ago

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)
Closing Ceremony AGM 2023 and forward action plans 2024, of Ministry of Industry, Science, Technology & Innovation (MISTI).
———-
នៅថ្ងៃពុធ ១២កើត ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងាររួម ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) និងវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន និងមានការចូលរួមពី អភិបាលនៃគណអភិបាលរាជធានី ខេត្ត អាណត្តិទី៧ នៃរដ្ឋសភា និង តំណាងសមាគម, ផ្នែកឯកជន, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃពិធីដ៏សំខាន់នេះគឺធ្វើសេចក្តីរាយារណ៍ស្តីពីសកម្មភាពរបស់ក្រសួងសម្រេចបានកន្លងមកដែលមាន វិស័យអាទិភាពដ៏សំខាន់មួយចំនួន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់វិស័យ ឧស្សាហកម្ម សិប្បកម្ម នឹងទឹកស្អាត ជូនដល់សាធារណៈជន និងអាចជួយមួយផ្នែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បាននិងកំពុងប្រឹងប្រែងអនុវត្តន៍ការងារដោយបុរេសកម្ម ប្រតិកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) សំដៅចូលរួមសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះផងដែ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖
១.គោលនយោបាយនៅអាណត្តិទី៧ គឺការពង្រឹងនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន។
២.ប្រទេសយើងតូច ប៉ុន្តែប្រសិនបើយើងរួមគ្នា ជាពិសេសរួមគ្នា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់។
៣.កម្លាំងយើងតិច ប្រសិនបើយើងផ្គុំគ្នា នឹងធ្វើឱ្យយើងខ្លាំង។
៤.ពិភពលោករីកចម្រើន ដោយសារការបង្កើតផលិតផលថ្មីៗ។
៥.នឹងការផ្តល់អនុសាសន៍ សំខាន់ៗផ្សេងៗជឆច្រើនទៀត សម្រាប់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)។
ពិធីបិទសន្និបាតនេះ បានបញ្ចប់ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1