កិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

28 Oct, 2024 13:31 PM | 3 weeks ago

កិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue partnership meeting WG”F” “Infrastructure and Transportation Sector” of G-PSF.
———-
ថ្ងៃ ចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នាក្រសួងសាធារណការ នឹងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន និងជាសហប្រធានក្រុមការងារ “ច” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឯកឧត្តម ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ នឹងដឹកជញ្ជូន, តំណាងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , តំណាងក្រសួងមហាផ្ទៃ, តំណាងរដ្ឋបាលខេត្តស្វាយរៀង, តំណាងផែរ, តំណាងសមាគមវិស័យដឹកជញ្ជូន, តំណាងសមាគមសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគម, និងវត្តតំណាងនិងសមាជិក សមាជិការនៃក្រុមការងារ “ច” និងវត្តមានក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជាដែលលើកឡើងដោយ ផ្នែកឯកជន មាន១៨បញ្ហា ដូចជា៖ ១. សំណើសុំអន្តរាគមន៍បញ្ឈប់ ១ ការសាងទំនិញនៅចំណុច សូន្យ (តែស្ងួកកូនកាកាំ), ២.ស្នើសុំក្រសួងពិនិត្យលើក្រុម ហ៊ុនដែលមានតែឈ្មោះ និង ផ្អាកយីហាតែមិនបានចុះ បញ្ជី, ៣.ចរាចរណ៍ផ្លូវគោក នៅពេល ៣ ក្រុមហ៊ុនជួបគ្រោះថ្នាក់ ចរាចរណ៍ (មិនដល់ជីវិត)។ ហើយបញ្ហាទាំងនេះត្រូវបានអង្គប្រជុំបន្តពិភាក្សាពិនិត្យក្នុងកំរិតបច្ចេកទេសនិងសិក្សាលើផ្នែកច្បាប់ ដែលមានអន្តរក្រសួងចូលរួមជាចាំបាច់ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានាពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសផងដែរ។ លទ្ធផលពីការសម្រេចស្វែងរកចំណុចរួមគ្នាមួយ លើបញ្ហាដែលមាន ត្រូវបានវិស័យឯកជន ឯកភាពនិងទទួលយកអំណះអំណាងត្រឹមពីអង្គប្រជុំក្រុមការងារ “ច” នេះ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលផ្លែផ្កាល្អ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1