សភាពាណិជ្ជកម្មកម្ពុជា ​ចុះអនុស្សរណៈយោគយល់ជាមួយ​សមាគមពាណិជ្ចកម្មចិននៅកម្ពុជា

28 Oct, 2024 11:42 AM | 3 weeks ago

សភាពាណិជ្ជកម្មកម្ពុជា ​ចុះអនុស្សរណៈយោគយល់ជាមួយ​សមាគមពាណិជ្ចកម្មចិននៅកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សភាពាណិជ្ជកម្មកម្ពុជា ​ចុះអនុស្សរណៈយោគយល់ជាមួយ​សមាគមពាណិជ្ចកម្មចិននៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។ ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង បណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិននិងកម្ពុជា ជាច្រើនរូប។ អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និង ការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគពីចិនមកកម្ពុជា ជាពិសេស តំបន់រដ្ឋបាលពិសេសហុងកុង។
Post details 1