កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
22 Feb, 2024 09:44 AM | 9 months ago
Discussion meeting PSWG”12/L” “Health Sector” G-PSF.
———-
នៅថ្ងៃពុធ ១២កើត ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា, តំណាងសមាគមអ្នកលក់ឱសថកម្ពុជា, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, តំណាងមន្ទីរពេទ្យ គ្លនីកឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ “ឋ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសុខាភិបាល រួមមាន វិស័យអប់រំសុខាភិបាល (សាលាពេទ្យ ជាដើម) និងបញ្ហាវិជ្ជាជីវៈពេទ្យ នឹងបញ្ហានាំចេញនិងនាំចូលថ្នាំពេទ្យពីបរទេស និងលើកឡើងនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផ្សេងៗទៀតផងដែរ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសុខាភិបាលនាពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្នែកឯកជននេះគឺជាលើកទី២ នៅក្នុងឆ្នាំ២០២៤ និងបន្ទាប់ពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលប្រារព្ធឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].