កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និតសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤

25 Oct, 2024 14:07 PM | 3 weeks ago

កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និតសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤
 
 
 
 
 
 
 
កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និតសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤
----------------------
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានចាត់តាំង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និតសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីថ្នាក់ដឹកនាំនៃសមាគម ដើម្បីត្រៀមរៀបចំសន្និតសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជម្រាបផងដែរ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលត្រូវសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសន្និសីទទទួលបានជោគជ័យ។
កិច្ចប្រជុំនេះប្រព្រឹត្តដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីគាប់ចិត្ត ក្រោមបរិយាកាសស្និតស្នាល។
Post details 1