ខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងនិងប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី

24 Oct, 2024 14:58 PM | 4 weeks ago

ខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងនិងប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី
 
 
 
 
 
 
 
 
(មណ្ឌលគិរី)៖នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ ពេជ្រដា ខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងនិងប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរីអាណត្តទី១ លើកទី១ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សាន់ ដារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីពាណិជ្ជករ អាជីវករក្នុងខេត្តប្រមាណ១០០នាក់។
យោងលើអនុក្រិត្យស្ដីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម ការិយាល័យនេះនឹងដំណើការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត និងអ្នកចុះឈ្មោះបោះឆ្នោតរយៈពេល១ខែ និងដំណើការចាប់លេខរៀងបេក្ខជនដាក់លើសន្លឹកឆ្នោត និតិវិធីបន្ទាប់គឺការចុះឃោសនារបស់បេក្ខជន និងចុងក្រោយគឺថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានដែលជាតំណាងវិស័យឯកជនក្នុងខេត្ត ។
រូបភាព និងអត្ថបទដោយ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង។​
Post details 1