សិក្ខាសាលាស្តីពី "ការគ្រប់គ្រងអនុលោមភាពពាណិជ្ជកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម"

21 Oct, 2024 16:57 PM | 4 weeks ago

សិក្ខាសាលាស្តីពី "ការគ្រប់គ្រងអនុលោមភាពពាណិជ្ជកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម"
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាស្តីពី "ការគ្រប់គ្រងអនុលោមភាពពាណិជ្ជកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម"
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហ្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការគ្រប់គ្រងអនុលោមភាពពាណិជ្ជកម្មសម្រាប់សហគ្រាសធុនធុនតូច និងមធ្យម ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន ខេ ភី ម ជ្ជី ខេមបូឌា (KPMG Cambodia) និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សរុបជាង ៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង មានចំនួនច្រើនជាង ៩០ ភាគរយនៃសហគ្រាសសរុបនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧកញ៉ា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃអនុលោមភាពពាណិជ្ជកម្ម ដែលជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន និង ជំរុញក្រុមហ៊ុនឈានឆ្ពោះទៅរកស្តង់ដារអភិបាលកិច្ចអាជីវកម្មរឹងមាំ។
សិក្ខាសាលានេះផ្តោតជាសំខាន់លើ សារៈសំខាន់នៃអនុលោមភាពពាណិជ្ជកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម និង ចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍អំពីច្បាប់ បទប្បញ្ញត្តិ និង ស្តង់ដារ ដែលម្ចាស់សហគ្រាសគួរយល់ដឹងនិងប្រតិបត្តិ។ ប្រធានបទសំខាន់ៗដែលលើកយកមកពិភាក្សារួមមាន៖ អនុលោមភាពការចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ គយ បទប្បញ្ញត្តិការងារ របបសន្តិសុខសង្គម គណនេយ្យនិងសវនកម្ម។
Post details 1