ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

21 Oct, 2024 14:34 PM | 1 month ago

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤
Dissemination of the Progress Report on the Implementation of Resolute Reform Measure Introduced at the 19th Government-Private Sector Forum for 1st Semester 2024.
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋារគារសូហ្វីតែលភូគីត្រា ភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)។ ពិធិនេះក៏មានការចូលរួមផងដែរពីសំណាក់សហប្រធានក្រុមការងារទាំង១៦ ផ្នែកឯកជន ,តំណាងក្រសួង-ស្ថាប័នដែលជាដៃគូសហប្រធាន (តាមសេចក្តីសម្រេចលេខ ១៣១ សសរ), តំណាងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាស សមាគមធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។
គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយថ្ងៃនេះ ជាសក្ខីភាពដ៏រឹងមាំមួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេយ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ។
តាមរយៈរបាយការណ៍នេះ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបាន លើកឡើង។ របាយការណ៍នេះ ក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស ធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និង ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1