កម្មវិធី Malaysia's 67th National Day Reception
17 Oct, 2024 10:24 AM | 1 month ago
កម្មវិធី Malaysia's 67th National Day Reception
(រាជធានីភ្នំពេញ) នាល្ងាចថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបលធុរៈកិច្ចអាស៊ានសម្រាប់កម្ពុជាអញ្ជើញ ចូលរួម ក្នុងកម្មវិធី Malaysia's 67th National Day Reception ដែលប្រព្រឹត្តនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះផងដែរក៏មានវត្តមាន ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតប្រទេសម៉ាឡេសុីប្រចាំនៅកម្ពុជា រួមទាំង ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ អស់លោក-លោកស្រី ជាច្រេីនអ្នកផងដែរ។
កម្មវិធីនេះធ្វេីឡើងក្នុងគោលបំណងដើម្បីអបអរសាទរបុណ្យជាតិ "Malaysia's 67th National Day Reception" និងឆ្លៀតឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ លេីសពីនេះទៅទៀត ក៏មានតាំងបង្ហាញអំពីផលិតផលរបស់ប្រទេសម៉ាឡេសុី និងប្រទេសកម្ពុជាផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។